ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់ គ្រួសារជនភៀសសឹក

ពិធីចែកអំណោយសប្បុរសធម៌ របស់ មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសុប្បរសជន ដែលបានបរិច្ចាគតាម មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់ គ្រួសារជនភៀសសឹក នៅខេត្តកោះកុង។

(ខេត្តកោះកុង)៖ នាថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ ថ្នាក់ដឹកនាំ និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជា យក អំណោយសប្បុរសធម៌ របស់ មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសុប្បរសជន ដែលបានបរិច្ចាគតាម មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់ គ្រួសារជនភៀសសឹក នៅខេត្តកោះកុង។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បានសម្រេចបង្កើតមូលនិធិ សភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ដើម្បីរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់កម្ពុជានិងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្រៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

សាធារណៈជនទាំងអស់ និងសប្បុរសជន អាចមកបរិច្ចាគនៅស្តង់មូលនិធីសភាពាណិជ្ជកម្មកម្ពុជា នៅ អគារលេខ7D មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ WING របស់ មូលនិធីសភាពាណិជ្ជកម្មកម្ពុជា លេខ៖ 20251213 (ខ្មែរ) និង លេខ 20251212 (USD)។

????ទីតាំងទទួលអំណោយ៖ https://maps.app.goo.gl/2znFrhj8NZR6a9oo9?g_st=it

——-

បណ្តាញតេឡេក្រាមរបស់សភាពាណិជ្ជកម្មកម្ពុជា៖ https://t.me/CCCofCambodia

*សម្រាប់ព័ត៌មានដើម្បីក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា៖

????ទូរស័ព្ទលេខ៖023 880 795

????អុីម៉ែល៖info@ccc.org.kh

ចែករំលែក: