ពិធីសម្ពោធ និង ដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (ម.ស.ស.ស.)
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយកស្តីសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម «ពិធីសម្ពោធ និង ដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (ម.ស.ស.ស.)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។
សូមជម្រាបថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី គឺជាកន្លែងប្រមូលផ្តុំ ដែលអនុញ្ញាតឱ្យវិស័យរដ្ឋ និងឯកជនសង្គមស៊ីវិល ដូចជា ស្ថាប័នហិរញ្ញវត្ថុ អ្នកសិក្សាស្រាវជ្រាវ អ្នកបច្ចេកទេស ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល សាធារណជន អនុវត្តការងាររួមគ្នាក្នុងភាពជាដៃគូដើម្បីបង្កើតនូវគំនិត និងការវិនិយោគរួម (Co-Creation and Co-Investment)។ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី នេះមានមុខងារសំខាន់ៗ រួមមាន ១.ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី, ២.កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី, ៣.កម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ និង ៤.ការពង្រីកបណ្តាញ និងទីផ្សារដល់សហគ្រិន និងអាជិវករជាស្ត្រីក្នុងស្រុក តំបន់ និងជាសកល។

























ចូលជាសមាជិក
