សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើញ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ អញ្ជើញចូលរួមពិធី «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» ដែលនេះជាព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំនៃមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជួបជុំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជានៅក្នុងប្រទេស និងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសទាំងអស់។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងផ្តល់កិតិ្តយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង «មហាសន្និបាតនិងពិសារអាហារសាមគ្គីមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា» ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងសមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដើម្បីបង្កើតជំនួបពាណិជ្ជកម្មដ៏ធំ ក្នុងការស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ ការលានុវត្តភាពធុរកិច្ច ការអភិវឌ្ឍសេដ្ចកិច្ច និងបង្កើនកិច្ចសហការរវាង ធុរជនជាតិ និងអន្តរជាតិទូទាំងប្រទេស។
ព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំនេះនឹងប្រព្រឹត្តទៅ៖
-នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦
-ចាប់ពីវេលាម៉ោង៖០៨៖០០នាទីព្រឹក
-ទីតាំង៖នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-D)
អាស្រ័យដូចនេះ សូម សមាជិក សមាជិកា ទាំងអស់អញ្ជើញចូលរួមមហាព្រឹត្តិការណ៍នេះ តាមរយៈការចុះឈ្មោះដើម្បីទទួលបានប័ណ្ណចូលរួម (Pass Card)តាមរយៈតំណរនេះ៖ http://cambodiachamberofcommerce-agm-2026.com/register
សូមបញ្ជាក់៖ ផុតកំណត់ការចុះឈ្មោះត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់តែ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខ/តេឡេក្រាម៖
-លោក នួន សុធារ័ត្ន៖ 078770969
-សភាពាណិជ្ជកម្មកម្ពុជា៖ 077727548
សូមអរគុណ!
——-
បណ្តាញតេឡេក្រាមរបស់សភាពាណិជ្ជកម្មកម្ពុជា៖ https://t.me/CCCofCambodia
*សម្រាប់ព័ត៌មានដើម្បីក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា៖
ទូរស័ព្ទលេខ៖023 880 795
អ៊ីម៉ែល៖info@ccc.org.kh


ចូលជាសមាជិក
