ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល​នវានុវត្តន៍​របស់ក្រុមហ៊ុនហួវៃ នៅប្រទេសម៉ាឡេស៊ី (Huawei)

ទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល​នវានុវត្តន៍​របស់ក្រុមហ៊ុនហួវៃ នៅប្រទេសម៉ាឡេស៊ី (Huawei)

ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៖ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌល​នវានុវត្តន៍​របស់ក្រុមហ៊ុនហួវៃ នៅប្រទេសម៉ាឡេស៊ី (Huawei) នារសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៥​ ក្នុងអំឡុងពេលអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

មជ្ឈមណ្ឌល​នវានុវត្តន៍​របស់ក្រុមហ៊ុនហួវៃ នៅប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដើម្បង្កើតប្រព័ន្ធអេកូឡូស៊ី អភិវឌ្ឍន៍ និងជំរុញដល់ការផ្លាស់ប្តូរឌីជីថលនៃសេដ្ឋកិច្ចម៉ាឡេស៊ី តាមរយៈការផ្តល់ ជាគំរូបច្ចេកវិទ្យា សម្រាប់អតិថិជន និងដៃគូសហការណ៍ ក្នុងការ សាកល្បងដំណោះស្រាយបច្ចេកវិទ្យា សិក្សាអំពីគំរូអាជីវកម្ម ថ្នាលច្នៃប្រឌិត និងសេវាកម្មដែលមានផ្តល់ជូន ទាំងវិស័យរដ្ឋ និងឯកជន។ ក្នុងឆ្នាំ ២០២៤ មជ្ឈមណ្ឌលនេះ បានប្រកាសក្នុងកាបង្កើត មជ្ឈមណ្ឌលច្នៃប្រឌិត ដែលនឹងផ្តោតលើបច្ចេកវិទ្យា 5G.។

ចែករំលែក: