ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ "ឈ" "ផ្នែកស្រូវ-អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារ "ឈ" "ផ្នែកស្រូវ-អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting, group "I" "Paddy and Rice" of the Government-Private Sector Forum (G-PSF)

———

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ឈ" "ផ្នែកស្រូវ-អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីភាពដឹកនាំដោយសហប្រធាននៃក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ "ឈ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" តំណាងផ្នែកឯកជន។ ចូលរួមក្នុងកិច្ចប្រជុំនេះក៏មានផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារតំណាងផ្នែករដ្ឋាភិបាល និងតំណាងសមាគម ក្រុមហ៊ុនឯកជន រោងម៉ាស៊ុីនកិនស្រូវដែលជាសមាជិកនៃក្រុមការងារផ្នែកឯក និងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវ អង្ករជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ ១.ពិគ្រោះ និងពិភាក្សាអំពីវិធានការ និងការអន្តរាគមន៍ស្តីពី ទីផ្សារ និងការប្រមូលផលស្រូវវស្សាដែលនិងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ និង២. ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យស្រូវ អង្ករ ដែលស្នើឡើងដោយផ្នែកឯកជន។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: