វេទិកាសហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥
ទីក្រុងគុនមីង ប្រទេសចិន៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមវេទិកាសហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥។
នៅក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងអំពីការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ដូចជា គំនិតផ្គួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់ទីក្រុងគុនមីង ស្តីពី «ការសម្របសម្រួលបឋម» ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងកិច្ចសហប្រតិបត្តិការចិន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដោយផ្ដល់នូវដំណោះស្រាយដែលសមស្របនឹងរក្សាស្មារតីនៃភាពជាដៃគូរវាងប្រទេសនៅក្នុងតំបន់។



ចូលជាសមាជិក
