ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥

សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥

Annual Securities Conference 2025

ភ្នំពេញ៖ នាព្រឹកថៃ្ងអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមនិង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ចូលរួម សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទស្តីពី “ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ ព្រមទាំង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), សន្និសីទនេះក៏មានការចូលរួមពីនិយ័តករក្នុងវិស័យផ្សេងៗ និងតំណាងសមាគមធុរកិច្ចឯកជន, តំណាងធនាគារជាតិកម្ពុជា, តំណាងក្រសួង-ឯកស្ថាប័នពាក់ព័ន្ធ និងសមាគមធនាគានៅកម្ពុជា,ធនាគាឯកជនជាច្រើន និង អ្នកជំនាញផ្នែក ហិរញ្ញវត្ថុជាន់ខ្ពស់របស់ ADB, តំណាងនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់ តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាតិ (UNESCAP), តំណាងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនៅកម្ពុជា (GGGI) និងតំណាងនៃគណៈកម្មការមូលបត្រម៉ាឡេស៊ី (SCM), តំណាងនៃគណៈកម្មការមូលបត្រហ្វីលីពីន (PSEC), តំណាងនៃគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC), តំណាងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សន្និសីទនេះមានគោលបំណង៖ ដើម្បីផ្តល់ជាសារដ៏សំខាន់ សម្រាប់អ្នកចូលរួម ដឹងអំពីការអនុវត្តកន្លងមក និងផ្តល់ជាចំណេះដឹង តាមរយ:

1. កិច្ចពិភាក្សាទី១ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ៖ មាគ៌ាក្នុងការជំរុញកំណើនវិស័យមូលបត្រនៅកម្ពុជា ។

2. កិច្ចពិភាក្សាទី២ ស្តីពី “ទីផ្សារមូលបត្រកម្ពុជា៖ លើសពីប្រភព នៃការកៀរគរមូលនិធិ

3.កិច្ចពិភាក្សាទី៣ ស្តីពី “សារៈសំខាន់នៃការអភិវឌ្ឍទីផ្សារមូលបត្រ ប្រកបដោយចីរភាព”

4. កិច្ចពិភាក្សាទី៤ ស្តីពី ទីផ្សារឧបករណ៍និស្សន្ននៅកម្ពុជា៖ សក្តានុពលនៃការរីកចម្រើន និងកិច្ចគាំពារវិនិយោគិន”

5. កិច្ចពិភាក្សាទី៥ ស្តីពី “ដំណើរឆ្ពោះទៅរកសមាហរណកម្មទីផ្សារ មូលបត្រក្នុងតំបន់

នឹងមានការធ្វើបទបង្ហាញស្តីពី៖ ការវិនិយោគលើឯកតាមូលនិធិនៅកម្ពុជា៖ច្រកនៃការធ្វើពិពិធកម្មវិនិយោគ និងការកាត់បន្ថយហានិភ័យ

6. កិច្ចពិភាក្សាតទល់៖ “បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅ ក្នុងវិស័យមូលបត្ររបស់ ន.ម.ក. និងក្របខ័ណ្ឌបទប្បញ្ញត្តិ ទ្រព្យឌីជីថល

សន្និសីទនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:៣០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: