[English Below]
សភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
កម្មវិធីនៃដំណើរទស្សនកិច្ចនេះ បង្កលក្ខណៈឲ្យគណៈប្រតិភូទទួលបាននូវកាលានុវត្តភាព និងការផ្សាភ្ជាប់ទំនាក់ទំនងជាអតិបរមា។ ក្នុងនោះ ព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺ សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថានឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។ សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ការចូលរួមដោយផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។
----------------------------------------------------------------------------------------------------------
Cambodia Chamber of Commerce to Lead Business Delegation to Vietnam, Fostering Bilateral Trade and Investment
PHNOM PENH, CAMBODIA – Neak Oknha Kith Meng, President of Cambodia Chamber of Commerce (CCC) and Chair of ASEAN Business Advisory Council-Cambodia, will lead a high-level business delegation to Ho Chi Minh, Vietnam on July 14-16, 2025, aimed at strengthening economic ties, promoting bilateral trade and investment, and seeking broader market access for Cambodian products.
The delegation's agenda is comprehensive, designed to maximize engagement and opportunities. It includes a key event, the Vietnam-Cambodia Business Networking Conference, which is expected to draw participation from a significant number of businessmen and investors from both countries. This conference will serve as a vital platform for direct engagement, facilitating discussions on potential partnerships, joint ventures, and market opportunities across various sectors.