កិច្ចប្រជុំពិភាក្សាស្តីពី "ផលប៉ះពាល់ និងការកំណត់វិធានការពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី"
Discussion Meeting on the "New USA Tariff Impact and Export Competitiveness Measures".
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅអាគារវីងថោវើរ មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាស្តីពី "ផលប៉ះពាល់ និងការកំណត់វិធានការពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី" ក្រោមអធិបតីភាពដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាងផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦, តំណាងសមាគមជាតិ-អន្តរជាតិ, តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងធុរជន-វិនិយោគិន ដែលជាអ្នកនាំចេញ-នាំចូលទំនិញសហរដ្ឋអាមេរិកជាច្រើនផងដែរ។
កិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភនៃភាពប្រកួតប្រជែង ផ្តល់ជាធាតុចូល សំណើសំណូមពរ យោបល់ផ្សេងៗ ជាពិសេសបានពិភាក្សាលើ វិស័យឧស្សាហកម្មវាយនភណ្ឌសម្លៀកបំពាក់ កាបូប ស្បែកជើង, វិស័យភស្តុភារកម្ម, វិស័យកសិកម្ម , វិស័យកម្មន្តសាល, វិស័យថាមពល និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ដែលនឹងផ្តល់ផលអវិជ្ជមានដោយអត្រាពន្ធ ៣៦% របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា ហើយការអនុវត្តអត្រាពន្ធនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc