ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិនិត្យរួមគ្នាអំពីរបាយការណ៍វឌ្ឍនភាពការងារថ្មីៗដែលសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០២៥

កិច្ចប្រជុំពិនិត្យរួមគ្នាអំពីរបាយការណ៍វឌ្ឍនភាពការងារថ្មីៗដែលសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០២៥

Joint Review Report Meeting on Recent Progress Achieved In the First Half of 2025

———

នារសៀលថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរៀបចំកិច្ចប្រជុំពិនិត្យរួមគ្នាអំពីរបាយការណ៍វឌ្ឍនភាពការងារថ្មីៗ ដែលសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០២៥ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលដឹកនាំដោយ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" ផ្នែកឯកជន​ សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន, និងមានការចូលរួមផងដែរពីសំណាក់ ជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា រួមនិងសហការី។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការពិនិត្យរួមគ្នានូវរបាយការណ៍ និងវឌ្ឍនភាពការងារថ្មីៗដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការដោះស្រាយ និងសម្រេចបាននូវលទ្ធផលដើម្បីឆ្លើយតបនូវអ្វីដែលជាបញ្ហាប្រឈមរបស់វិស័យឯកជន ដែលបានលើកឡើងស្នើសុំដំណោះស្រាយពីក្រសួងកន្លងទៅ តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជាតំណាងអោយវិស័យឯកជន។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ ប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: