កិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារ សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Taskforce Working Group for Government-Private Fourm Meeting.
———
នៅរសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី នៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មការវិនិយោគកម្ពុជា និងជាអគ្គលេខាធិការ គ.ស.រ.ជ និងវត្តមាន ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកានៃក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៌នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឆមាសទី២ ឆ្នាំ២០២៤ ដែលកំណត់ធ្វើនៅពេលឆាប់ៗខាងមុខនេះ និងកិច្ចការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិធានការដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីពេលកន្លងទៅផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:៤០នាទីរសៀល ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc