កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ពិភាក្សាស្វែងយល់ពីចង្វាក់តម្រូវការផ្គត់ផ្គង់លើទីផ្សារកម្ពុជានៃការនាំចូលផលិតផលកសិកម្ម និងជលផល និងផ្សេងៗ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private Sector Working Group Meeting, "discuss and understand the supply-demand in the Cambodian market for agricultural imported and fishery products and others" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃច័ន្ទ ០៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ពិភាក្សាស្វែងយល់ពីចង្វាក់តម្រូវការផ្គត់ផ្គង់លើទីផ្សារកម្ពុជានៃការនាំចូលផលិតផលកសិកម្ម និងជលផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមការងារតំណាងផ្នែកឯកជន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារចំពោះកិច្ចផ្នែកឯកជន, ឧកញ៉ា បណ្ឌិត ណាង សុធី ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់វារីវប្បកម្ម ផ្នែកឯកជន, តំណាងសមាគមចុងភៅនៅកម្ពុជា, តំណាងសមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា, តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមរួមមាន៖
១. ការកំណត់កូតានាំចូលសម្រាប់ផលិតផលកសិកម្ម និងជលផល, ២. លទ្ធភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម និងជលផលនៅក្នុងទីផ្សារកម្ពុជា, ៣. នីតិវិធី និងបែបបទនៃការនាំចូលផលិតផលកសិកម្ម និងជលផលមកកាន់ទីផ្សារកម្ពុជា, ៤. ទទួលយកធាតុចូល រួមនឹងបញ្ហាប្រឈមផ្សេងៗទៀតដែលជាកង្វល់របស់វិស័យឯកជនផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:៣០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc