ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥

ពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងនាំគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «ពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥» ក្រោមអធិបតីភាព សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានថ្នាក់ដឹកជនជាន់ខ្ពស់ ឥស្សរជន និងវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។

សូមជម្រាបថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានសមាសភាពសរុបចំនួន ១២ សមាគមផ្សេងៗរួមគ្នា ក្នុងឆ្នាំ២០២៥ នេះ មានដូចជា៖១. សមាគមស្បែកជើងកម្ពុជា ២. សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ៣. សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ៤. សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន ៥. សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា ៦. សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ៧. សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ ៨. សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា ៩. សមាគមផ្លាស់ប្តូរវប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ភាគខាងត្បូង ប្រទេសចិន ១០. សមាគមសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា ១១. សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ១២. សភាពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា។ការបង្កើតឲ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាឡើង គឺមានគោល បំណងក្នុងការប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយ ដើម្បី ពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ជាអតិបរមា រួមចំណែកចូលរួមដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្ពោធជាផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ចែករំលែក: