កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី១០៣
ទីក្រុងជិនធីង ប្រទេសម៉ាឡេស៊ី៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅ ប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី១០៣។ កិច្ចប្រជុំលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមាន៖
១) អនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី១០២
២) អនុម័តរបៀបវារៈកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី១០៣
៣) បច្ចុប្បន្នភាពទិសដៅអាទិភាព និង គម្រោងនានា ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន
៤)កិច្ចពិភាក្សាអំពីរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន
៥) ការត្រៀមលក្ខណៈរៀបចំ ការជួបជុំសមាជិកក្រុមប្រឹក្សាអាស៊ាននៅខែកក្កដា
៦) បទអន្តរគមន៍អំពីបច្ចុប្បន្នភាពប្រទេសសមាជិកនីមួយៗ
៧) មហាសន្និបាតប្រចាំឆ្នាំ និង
៨) ផ្សេងៗ៕