សារលិខិតអបអរសារទរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ និង លោកជំទាវ ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដែល សម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ ដែលធ្វើឡើងនៅវិមានប្រធានាធិបតីទីម័រឡេស្តេ។