ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្កនាយកសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតអោយក្រុមហ៊ុន Chan Chao International Co., Ltd. ចូលជួបសម្តែងការគួរសម្យនិងពិភាក្សាការងារ
(សភាពាណិជ្ជកម្មកម្ពុជា) រសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្កនាយកសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតអោយ លោក Akai Lin, Oversea Director នៃក្រុមហ៊ុន Chan Chao International Co., Ltd. ចូលជួបសម្តែងការគួរសម្យនិងពិភាក្សាការងារ។ តំណាងក្រុមហ៊ុន Chan Chao International Co., Ltd. បានជម្រាបជូន និងស្នើសុំការសហការរៀបចំពី ឯកឧត្តម ឧកញ៉ា អគ្គនាយក អំពីការគ្រោងរៀបចំកម្មវិធីពិព័រណ៍ Cambodia Int’l Machinery Industry Fair (CIMIF 2025) នៅថ្ងៃទី ០៦-០៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧកញ៉ា អគ្គនាយក បានពិនិត្យ និងឯកភាពចូលរួមសហការក្នុងការរៀបចំកម្មវិធីតាំងពិព័រណ៌ខាងលើដែលតំណាងក្រុមហ៊ុន Chan Chao International Co., Ltd. បានលើកឡើង។
កិច្ចជំនួបនេះប្រព្រឹត្តិទៅយ៉ាងរលូន និងពិភាក្សាគ្នាដោយស្និតស្នាលជាទីបំផុត។