ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting, group "J" "Mine and Energy" of the Government-Private Sector Forum.

———

នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងរ៉ែ និងថាមល មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ញ” "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាសហប្រធានក្រុមការងារ "ញ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា អ៊ុន យុទ្ធី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ញ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ញ" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ញ" ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុង​វិស័យធនធានរ៉ែ និងថាមពល ដែលស្នើឡើងដោយផ្នែកឯកជន។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, បញ្ហាប្រតិបត្តិការរបស់ការដ្ឋានថ្មសំណង់ខុសច្បាប់, ២, បញ្ហានៃការត្រួតពិនិត្យការដ្ឋានថ្មសំណង់របស់មន្ត្រីអនុវត្តន៍ច្បាប់, ៣, ការបង់ពន្ធលើសួយសារមិនស្មើភាពគ្នា, ៤, ការជួលទីតាំង, ៥, ការបញ្ចប់អាជ្ញាប័ណ្ណរ៉ែពីសំណាក់ក្រសួង, ៦, ការទទួលប្រាក់ឧបត្ថម្ភធនពីអគ្កីសនីភាវូបនីយកម្ម, ៧, ការផ្គត់ផ្គង់ថាមពលចំពោះវិស័យស្រូវអង្ករ រួមនឹងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ ដែលនឹងត្រូវលើកយកទៅពិភាក្សា និងដោះស្រាយជាលក្ខណះបច្ចេកទេសបន្ថែមទៀត។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

 

ចែករំលែក: