ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយ និងស្វែងយល់ពីច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសកម្មភាពធុរកិច្ចទីផ្សារពហុកម្រិត

សិក្ខាសាលាផ្សព្វផ្សាយ និងស្វែងយល់ពីច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសកម្មភាពធុរកិច្ចទីផ្សារពហុកម្រិត

(សភាពាណិជ្ជកម្មកម្ពុជា) នាព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងស្វែងយល់ពីច្បាប់ស្ដីពីការប្រកួតប្រជែង និងសេចក្តីព្រាងអនុក្រឹត្យពីការគ្រប់គ្រងសកម្មភាពធុរកិច្ចទីផ្សារពហុកកម្រិត។ ទន្ទឹមនឹងនេះដែរ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានធ្វើបទបង្ហាញពាក់ព័ន្ធ និងច្បាប់ស្ដីពីការប្រកួតប្រជែង និងពិភាក្សាជាមួយ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អំពីអនុក្រឹត្យស្ដីពីការគ្រប់គ្រងសកម្មភាពធុរកិច្ចទីផ្សារពហុកម្រិត។ សិក្ខាសាលានេះក៏មានការសួរសំណួរយ៉ាងផុសផុលពី សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលានេះបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងផុសផុល។

 

ចែករំលែក: