ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

បេីកសិក្ខាសាលាពិភាក្សាស្ដីពី៖ “ការចងក្រងពីបញ្ហាប្រឈម និងប្រមូលផ្ដុំគំនិតច្នៃប្រឌិតដេីម្បីអភិវឌ្ឍន៍អាជីវកម្ម

នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានបេីកសិក្ខាសាលាពិភាក្សាស្ដីពី៖

“ការចងក្រងពីបញ្ហាប្រឈម និងប្រមូលផ្ដុំគំនិតច្នៃប្រឌិតដេីម្បីអភិវឌ្ឍន៍អាជីវកម្ម ក្រោមអធិបតីភាព អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកអនុប្រធាន សមាជិក សមាជិកា លោកប្រធាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្ត,សមាគមសហគ្រិនឈានមុខខេត្ត,សមាគមសណ្ឋាគារខេត្ត និងម្ចាស់អាជីវកម្ម សរុបចំនួន១០២នាក់

កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសភាពាណិជ្ជកម្មខេត្តបាត់ដំបង។

គោលបំណងក្នុងកម្មវិធីគឺ៖

-ដើម្បីកសាង និងពង្រឹងបណ្តាញអាជីវ កម្ម និងតំណាងវិស័យឯកជនក្នុងខេត្តបាត់ដំបង

-ដើម្បីកំណត់ពីបញ្ហាប្រឈមទាំងឡាយក្នុងផ្នែកនីមួយៗដែល បានជួបប្រទះនាពេលកន្លងមក

-ដើម្បីរៀបចំអ្នកចូលរួមនៅក្នុងកម្មវិធីវេទិកាសាធារណៈរវាងរដ្ឋបាលខេត្ត និងវិស័យឯកជន។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាយេីងបានបែកចែងបញ្ហាជាបួនផ្នែកធំៗគឺផ្នែកពាណិជ្ជកម្ម,ឧស្សាហកម្ម-សិប្បកម្ម,សេវាកម្ម និងកសិកម្ម រួចបន្តកំណត់អាទិភាពបញ្ហាប្រឈមដែលបានជួបប្រទះ ដេីម្បីត្រៀមបញ្ជូនបញ្ហាប្រឈមទៅដល់មន្ទីរពាក់ព័ន្ធដេីម្បីដោះស្រាយជូនដល់ម្ចាស់អាជីវកម្មនាពេលខាងមុខ។

រូបភាព និងអត្ថបទ: សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: