ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញាត្តិស្តីពីពន្ធដារ

សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញាត្តិស្តីពីពន្ធដារ

Seminar on the topic of "Standard Operating Procedures for Audit and Tax Crime Investigation”

 

នៅព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញាត្តិស្តីពីពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, ក្រុមហ៊ុន សហគ្រាសឯកជន, ភ្នាក់ងារសេវាកម្មពន្ធដារ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបញ្ជៀបការស្វែងយល់អំពីរ បទបង្ហាញមួយចំនួន ដូចខាងក្រោម៖

១. “សៀវភៅណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រី ពន្ធដារនិងអ្នកជាប់ពន្ធ”

២. បរិបទនិងឧត្តមានុវត្តអន្តរជាតិលើកិច្ចការសវនកម្ម

៣. “សៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌស្តីពីពន្ធដារ”

៤. វេទិកាសំណួរ-ចម្លើយ

សិក្ខាសាលានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសសមរម្យ និងទទួលខុសត្រូវខ្ពស់។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: