ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពេញអង្គលើកទី១​ នៃក.ផ.ផ. ដែលមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិ​ក.ផ.ផ.

កិច្ចប្រជុំពេញអង្គលើកទី១​ នៃក.ផ.ផ. ដែលមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិ​ក.ផ.ផ.

First Full Board of Directors Meeting of CTB.

នាព្រឹកថ្ងៃច័ន្ទ ២រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅសណ្ឋាគារ Rosewood​, អ្នកឧកញ៉ា លឹម ហេង អនុប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ចូលរួម កិច្ចប្រជុំពេញអង្គលើកទី១​ នៃក.ផ.ផ. ដែលមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិ​ក.ផ.ផ. ក្រោមអធិបតីភាព ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ព្រមទាំងឯកឧត្តម​ លោកជំទាវ​​ អ្នកឧកញ៉ា​ ឧកញ៉ា​ លោក​ លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់​ នៅសណ្ឋាគារ Rosewood​។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: