ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

Meeting of 2nd Technical Working Group on the Non-Industrial Garment for exports Processing” of the “Customs-Private Partnership Mechanism (CPPM)”

នៅថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុសហប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា, តំណាងសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ នាំចូលផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដំណើរការពិនិត្យ ពិគ្រោះ និងប្រមូលបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយក្នុងការនាំចេញវិស័យមិនមែនកាត់ដេរ។ កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញស្តីពីសាវតារបស់ក្រុមការងារបច្ចេកទេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក៏ដូចជាបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលត្រូវបានដោះស្រាយក្នុងកិច្ចប្រជុំនៃយន្តការភាពជាដៃគូលើកទី៩ កាលពីពេលកន្លងទៅដែលរួមមាន៖ ១. កំរ៉ៃសេវាបញ្ចេញទំនិញពីគយសម្រាប់ទំនិញដែលមានតម្លៃក្រោម ៨០០ដុល្លាសហរដ្ឋអាមេរិក ២. សំណើរសុំអន្តរាគមន៍ការបញ្ឈប់ការសាងទំនិញនៅចំណុចសូន្យ និង៣. ការធ្វើសាមញ្ញកម្មនៃការស្នើសុំជា Best Trader និង AEO។ ទន្ទឹមនឹងនេះកិច្ចប្រជុំក៏បន្តប្រមូលបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យនេះបានមួយចំនួនបន្ថែមទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

\

ចែករំលែក: