ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងអាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី (OJK)។

ពិធីចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងអាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី (OJK)។

Signing Ceremony of the Memorandum of Understanding (MOU) between Non-Bank Financial Services Authority (FSA) and Indonesia Financial Services Authority (Otoritas Jasa Keuangan/OJK), Phnom Pheng, Cambodia.

——-

នាព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងអាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី (OJK)។ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋាន អ.ស.ហ. និង លោក Agus Edy Siregar ស្នងការរងទទួលបន្ទុកកិច្ចការអន្តរជាតិការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ពិធីនេះផងដែក៏មានការចូលរួមពីសមាគមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង តំណាងពីធនាគារជាច្រើនទៀតផងដែ។

គោលបំណងនៃពិធីនេះគឺដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើផ្នែកសេវាហិរញ្ញវត្ថុ និងសម្រួលកាន់ប្រសើឡើងក្នុងសកម្មភាព ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ នាពេលខាងមុខ នឹងបង្ករភាពជឿជាក់រវាងធុរជន ពាណិជ្ជករ អ្នកវិនិយោគ ផងដែរ។ ហើយស្របពេលអនុវត្តតាមផែនការអភិវឌ្ឍន៍ស្ថាប័នរយៈពេល ៥ឆ្នាំ របស់ អគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រង់យុទ្ធសាស្ត្រអាទិភាពទី៤ គឺពង្រីកកិច្ចសហប្រតបត្តិការជាតិ និងអន្តរជាតិ។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:០០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្ន និងការទទួលខុសត្រូវខ្ពស់។

——-

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

ចែករំលែក: