ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator Programme-AEO).

នាថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាជាតិគយ។ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator Programme-AEO) ក្រោមអធិបតីភាព ឯកឧត្តម ផា វ៉េងអេង អគ្គនាយករងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ នថរដ្ឋាករកម្ពុជា, តំណាងសមាគម, តំណាងក្រុមហ៊ុនឯកជនប្រមាណជាង ១៨០នាក់ផងដែរ។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយនូវខ្លឹមសារនៃប្រកាសលេខ ២០៩ សហវ.ប្រក.អគរ ស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត, ផ្តល់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងAEO នឹងចែករំលែកបទពិសោធន៍ពីក្រុមហ៊ុមដែលទទួលបាន AEO នឹងបទបង្ហាញនានាលម្អិតក្នុងការទទួលបាន AEO, ព្រមទាំងបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធនឹងការទទួលបានអត្ថប្រយោជន៍ពីអ្វី ដែលខ្លួនបានក្លាយពេញលក្ខណៈ ជា ក្រុមហ៊ុន AEO។

សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

———

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: