ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ និងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បាននាំយកថវិកាចំនូន ២លានរៀលពីការលក់

បាត់ដំបង៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅខេត្តបាត់ដំបងដែលមានកម្មវិធីជាច្រើនដូចជាជំនួបពាណិជ្ជកម្ម កិច្ចពិភាក្សា វគ្គបណ្ដុះបណ្ដាល និងការប្រកួតប្រជែងអ្នកលក់ឆ្នើមត្រូវបានបានបិទបញ្ចប់ដោយជោគជ័យ ។ ក្នុងនោះកាប្រកួតប្រជែងអ្នកលក់ឆ្នើមយើងបានបែងចែកថវិកាដែលចំណេញពីកាលក់ជូនដល់និស្សិតប្រកួតប្រជែង និងមួយផ្នែកទៀតសភាពាណិជ្ជកម្មយើងបានបរិច្ចាកជូនដល់កុមារពិកាភ្នែក គថ្លង់ និងអូទីហ្ស៊ឹម ។

នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ និងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បាននាំយកថវិកាចំនូន ២លានរៀលពីការលក់ និងប្រាំមួយសែនរៀលបានពីសបុរសជនបន្ថែម សរុបពីលានប្រាំមួយសែនរៀនរួមជាមួយភេសជ្ជៈចំនួន២០កេស ទៅប្រគល់ជូនលោកនាយកមជ្ឈមណ្ឌលអប់រំពិសេស។

នេះជាសេចក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល មុននិងចេញដំណើរត្រឡប់មករាជធានីភ្នំពេញវិញ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិចក៏បានជូនពរដល់លោកគ្រូ អ្នកគ្រូនិងកុមារា កុមារីទាំងអស់ប្រកបតែសុខភាពល្អ ហើយឧកញ៉ា ភួ វាសនា បានសន្យាថា ឧកញ៉ានិងមើលពេលវេលា ជាក់ស្ដែងដើម្បីទៅលេងជាមួយប្អូនៗក្នុងពេលឆាប់ៗខាងមុខនេះ ។

 

ចែករំលែក: