ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចសន្ទនាគោលនយោបាយ តាមវិស័យនៅកម្ពុជា

ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នាសណ្ឋាគារ Garden City។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា នឹង ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារផ្នែកឯកជន ផ្នែកធនធានរ៉ែ និងថាមពល បានចូលរួមក្នុង កិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា សហការរៀបចំដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាសណ្ឋាគារហ្គាឌិន ស៊ីធី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វត្តមាន លោកស្រី Jyotsana Varma នាយកតំបន់ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍កម្ពុជា នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ តំណាងទូត ដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យ ក្នុងវិស័យកសិកម្ម រ៉ែថាមពល អប់រំ និងវិស័យអភិវឌ្ឍន៍នានា និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមតាមវិស័យជាច្រើនផងដែរ។

គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បី វាយតម្លៃ និងកំណត់ទិសដៅយុទ្ធសាស្រ្ត និងវិធានការណ៍គោលនយោបាយ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ កិច្ចសន្ទនាគោលនយាបាយតាមវិស័យនៅកម្ពុជានេះ នឹងត្រូវរៀបចំដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖

១. ការអភិវឌ្ឍន៍ជំនាញ

២. ការអប់រំ

៣. វិស័យថាមពល

៤. វិស័យកសិកម្ម

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: