ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សន្និសីទផ្សព្វផ្សាយស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិនលើកទី១៣៣

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងសន្និសីទផ្សព្វផ្សាយស្តីពីពិព័រណ៍ផលិតផល នាំចេញ-នាំចូលប្រទេសចិនលើកទី១៣៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រុមហ៊ុន វិនិយោគិន និងធុរជន ពីប្រទេសចិន និងកម្ពុជា។

គោលបំណងនៃសន្និសីទនេះ គឺដើម្បីផ្សព្វផ្សាយ និងអញ្ជើញក្រុមហ៊ុន កម្ពុជាចូលរួម ពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៣ ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់ ក្នុងការផ្លាស់ប្តូរទំនិញ សេវាកម្ម គម្រោងវិនិយោគ និងទេសចរណ៍រវាងធុរជន និងវិនិយោគិនមកពីគ្រប់តំបន់ក្នុងពិភពលោក។ ពិព័រណ៍ផលិតផល នាំចេញ-នាំចូលប្រទេសចិនគឺជាពិព័រណ៍ធំជាងគេនៅប្រទេសចិន ដែលប្រព្រឹត្តឡើងតាំងពីឆ្នាំ ១៩៥៧ និងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងប្រទេសនានានៅទូទាំងពិភព។

 

ចែករំលែក: