ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពី “ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានអនុក្រុមការងារផ្នែកពន្ធដារ-ហិរញ្ញវត្ថុធនាគារ បានអញ្ជើញជាអធិបតីចូលរួមក្នុងសិក្ខាសាលាស្តីពី “ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង”​ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្នែកឯកជន, មន្ត្រីពាក់ព័ន្ធនៃធនាគារជាតិនៃកម្ពុជា និងសិស្ស និសិត្សដែលកំពុងសិក្សាស្វែងនៅក្នុងវិស័យបច្ចេកទេសធនាគារជាច្រើនទៀតផងដែរ។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់បែបលក្ខណះឌីជីថលនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះប្រារព្ធឡើងចំឱកាសនៃទិវាប្រាក់រៀលជាតិលើកទី ៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០-២០ មីនា ២០២៣)។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។​

——————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: