ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ញ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ញ”, តំណាងសមាគមថ្មសំណង់កម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងសមាគមថ្មក្រានីតកម្ពុជា, ក្រុមហ៊ុនឯកជន និងសមាជិក សមាជិកាក្រុមកាងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាលើបញ្ហាចាស់ និងប្រមូលមន្ថែមនូវបញ្ហាប្រឈម កង្វល់ទាំងអស់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យធនធានរ៉ែ និងថាមពលនៅកម្ពុជា ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូពិភាក្សា គឺក្រសួងរ៉ែ និងថាមពលនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:១៥ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: