ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការបោះឆ្នោត នៃការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ

ថ្ងៃអង្គារ ៦កើត ខែពិសាកខ ឆ្នាំថោះ បញ្ចវាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក នាសាលារាជធានីភ្នំពេញ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាងថ្នាក់ដឹកនាំមួយចំនួនទៀត បានចូលរួមក្នុង កិច្ចប្រជុំគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នឹងថ្នាក់ដឹកនាំតំណាងពីខណ្ឌ សង្កាត់ នឹងស្ថាប័នរដ្ឋពាក់ព័ន្ធសំខាន់ៗជាច្រើនផងដែរ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រៀមផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យជាបេក្ខជនឈរឈ្មោះបោះឆ្នោតជាប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១០:០០ នាទីព្រឹក ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: