(កោះកុង) ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តកោះកុងបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី៣ លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកោះកុង លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍសភាពាណិជ្ជកម្មខេត្ត និងជាសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត សូមបញ្ចាក់ថាចំនួនអ្នកមកបោះឆ្នោតសរុប៦៦%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ជាលទ្ធផលយើងជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន៨រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១១រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុងមាន២រូប ហើយជាលទ្ធផលលោក ចាង ជាវិញ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុងអាណត្តិទី៣ លើកទី១ នេះទៀត ។