ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំគណៈកម្មការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ និងពីធីសំណេះសំណាលជាមួយ ប្រធានផ្នែកទទួលបន្ទុក និងនិស្សិតស័្មគ្រចិត្ត

នាពេលព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ នៅសភាពាណិជ្ជកម្មខេត្តបាត់ដំបង គណៈកម្មការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ បានដំណើរការប្រជុំដើម្បីបែងចែកតួនាទី និងការទទួលខុសត្រូវតាមផ្នែកនីមួយៗ ក្រោមអធីបតីភាព ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងមានការចូលរួមដោយ លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការទំនាក់ទំនងនិងអភិវឌ្ឍសភាពាណិជ្ជកម្មខេត្ត-ក្រុង រួមជាមួយ សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្រុមការងារបច្ចេកទេស និងអ្នកស័្មគ្រចិត្តទាំងអស់។

ឧកញ៉ា ភួ វាសនា បានស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងផែនការសកម្មភាពបន្តបន្ទាប់ក្នុងព្រិត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា និងមានចំណាប់អារម្មណ៍ទៅកាន់កិច្ចប្រជុំ អំពីវត្ថុបំណងនៃការរៀបចំកម្មវិធី និងមតិផ្តាំផ្ញើទៅកាន់គណៈកម្មការរៀបចំ និងអ្នកស័្មគ្រចិត្ត អោយមានស្មារតីទទួលខុសត្រូវខ្ពស់ទៅតាមផ្នែកនីមួយៗ។

សូមបញ្ជក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ«យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» និងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១២ ខែមីនាឆ្នាំ២០២៣ នៅបរិវេនផ្សារ ភួ ពុយចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់។

#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣

រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

 

ចែករំលែក: