ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«តើការធ្វើទីផ្សារសំខាន់ដែរឬទេ?»

(ខេត្តពោធិ៍សាត់)៖ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជាបានសហការជាមួយសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់រៀបចំកម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«តើការធ្វើទីផ្សារសំខាន់ដែរឬទេ?»ក្រោមអធិបតីភាព លោក ឡេង សាវុធ អនុប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ តំណាង ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះវេលាម៉ោង៨:០០ព្រឹកនៅសណ្ឋាគារពោធិ៍សាត់ រីវើរសាយ ដែលមានវាគ្មិនកិត្តិយសអញ្ជើញមកពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា) ម.ក,ក្រុមហ៊ុនគ្រុឌអឺឡាយអិនផៅវ័រ ចូលរួមចែករំលែកបទពិសោធន៍ដើម្បីអោយសមាជិក សមាជិកា និងម្ចាស់អាជីវកម្មក្នុងខេត្តពោធិ៍សាត់បានស្វែងយល់បន្ថែមពីបទពិសោធន៍ក្នុងការធ្វើទីផ្សារដើម្បីយកទៅអភិវឌ្ឍអាជីវកម្មរបស់ខ្លួនដើម្បីពង្រីកអាជីវកម្មក៏ដូចជារបៀបថែរក្សាអតិថិជនចាស់ និងបង្កើនអតិថិជនថ្មីតាមរយៈការធ្វើទីផ្សារនេះ សូមបញ្ជាក់ផងដែរថាកម្មវិធីនេះគាំទ្រដោយសហគ្រិនខ្មែរ និងឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា) ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអឺឡាយអិនផៅវ័រ,ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ក៏ដូចជា សណ្ឋាគារ ពោធិ៍សាត់ រីវើរសាយ ផងដែរ ។

ចែករំលែក: