ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣​ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នារសៀលថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងធ្វើបទអន្តរាគមន៍ក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័ន រាជធានី- ខេត្ត សភាពាណិជ្ជកម្ម សមាគម និង អង្គភាពពាក់ព័ន្ធ។

គោលបំណងនៃសន្និបាតនេះ គឺដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារឆ្នាំ២០២២ និង ពិភាក្សាផ្លាស់ប្តូរយោបល់ឲ្យបានទូលំទូលាយលើបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ រួមទាំងកំណត់ទិសដៅការងារអនុវត្តបន្ត ឲ្យសម្រេចបានជោគជ័យ ជាពិសេសដើម្បី ចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា។

 

ចែករំលែក: