ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ«សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ»

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ«សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ» ក្រោមអធិបតីភាព ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុក កិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត ហើយក្នុងឱកាសនេះ ឧកញ៉ាក៏បានចូលរួមជាវាគ្មិនកិត្តិយសផងដែរ ក្រៅពីនេះ ក៏មានវត្តមានវាគ្មិនដែលអញ្ជើញមកពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន BA Finance Co.,Ltd ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។

កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន៨០នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia,ធនាគាវីង (ខេមបូឌា)ម.ក, ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ និង ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបងមាន សាលារៀនវ៉េស្ទឡាញន៍, ក្រុមហ៊ុន វិនិយោគ ភួ ពុយ ខូអិលធីឌី, ក្រុមហ៊ុនបៃតងកម្ពុជា, ក្រុមហ៊ុន ប៊ីអេ ហ្វាយនែន ឯ.ក និងហាងសម្រន់ចល័ត។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុក កិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត បានមានមតិចូលរួមក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តបាត់ដំបង ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗ ដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍ។

កម្មវិធីខាងលើបានបញ្ចប់នូវព្រឹកថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។

#កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

#សារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

 

ចែករំលែក: