ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

(សៀមរាប)៖ កិច្ចប្រជុំសាមញ្ញលើកទី១ របស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

(សៀមរាប)៖ ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ខ្លួនដើម្បីពិភាក្សាលើការរៀបចំរចនាសម្ព័នការិយាល័យប្រតិបត្តិក្នុងអាណត្តិទី៣ លើកទី១នេះក្រោមអធិបតីភាពលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាជ្រើសតាំងទាំង១៥រូប នៅសាលប្រជុំសភាពាណិជ្ជកម្មខេត្ត។ អង្គប្រជុំបានអនុម័តជ្រើសរើស អនុប្រធានចំនួន៦រូប លេខាធិការចំនួន៣រូប និងហេរញ្ញិក១រូប ក្នុងនោះដែរដើម្បីឆ្លើយតបតម្រូវការចាំបាច់មួយចំនួនអង្គប្រជុំក៏បានសម្រេចជ្រើសរើសសមាជិកទីប្រឹក្សាចំនួន១៥រូបបន្ថែមដើម្បីបន្តនិរន្តភាពការិយាល័យប្រតិបត្តិរបស់ខ្លួនក្នុងអាណត្តិថ្មីនេះ ក្រៅពីនេះកិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាចាំបាច់មួយចំនួនទៀតផងដែរ ។

អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

 

ចែករំលែក: