ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សហគ្រិនខ្មែរ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការគ្រប់គ្រងគុណភាពផលិតផល និងសេវា»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសហគ្រិនខ្មែរ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការគ្រប់គ្រងគុណភាពផលិតផល និងសេវា» ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបតិ្ត សហគ្រិនខ្មែរ និងមានការ ចូលរួមពីវាគ្មិនកិត្តិយស ឧកញ៉ា លឹម សុជាតិ នាយកប្រតិបត្តិ ក្រុមហ៊ុន Laksmi Prime Investment Co., Ltd លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ-ផែន(ថ្នាំពណ៌ជាតិ) និងលោក ឈឿង គីរីរ័ត្ន អគ្គនាយកក្រុមហ៊ុន គ្រុឌ អាឡាយអិនផៅវ័រ ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។

កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន៨៤នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia,ធនាគាវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,បុរីខាសិនភ្នំពេញ ។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានមតិក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្រ និងផ្លាស់ប្តូរពិសោធន៍ក្នុងការដឹកនាំអាជីវកម្ម អោយកាន់តែលូតលាស់ និងអភិវឌ្ឍ។

កម្មវិធីខាងលើបានបញ្ចប់នូវព្រឹកថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។

#កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

#ការគ្រប់គ្រងគុណភាពផលិតផល និងសេវា

 

ចែករំលែក: