ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីផ្ទេរតំណែងជាផ្លូវការ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៖ នាថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ត ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញ ផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោលបល់ធុរកិច្ចអាស៊ានពីកម្ពុជាទៅឥណ្ឌូនេស៊ី ទៅឲ្យ លោក អារសាដ រ៉ាជីដ (Arsjad Rasjid) ធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៣។ ពីធីផ្ទេរតំណែងជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ្ស៊ូលគីភ្លី ហាសាន (Zulkifli Hasan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំងដប់ប្រទេស ក្រុមប្រឹក្សាធុរកិច្ចចម្រុះ តំណាងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវអន្តរជាតិជាច្រើនរូប។

ចែករំលែក: