ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សារវាង សភាពាណិជ្ជកម្មកម្ពុជា នឹង ក្រុមការងារជំនាញមកពី ធនាគារពិភពលោក ស្តីពីការព្យាករណ៍បរិយាកាសហិរញ្ញវត្ថុក្នុងវិស័យកសិកម្មកម្ពុជា

ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកាក្នុងវិស័យកសិកម្ម ជាមួយ លោក Toshiaki Ono អ្នកជំនាញវិស័យហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម ព្រមជាមួយសហការីនៃធនាគារពិភពលោក ក្នុងគោលបំណងធ្វើការពិភាក្សាអំពីបញ្ហាប្រឈម កង្វល់នានា ដែលកំពុងមានចំពោះធុរជន និងអ្នកវិនិយោគកំពុងធ្វើធុរកិច្ច និងវិនិយោគ និងសកម្មភាពនាំចេញ-នាំចូលក្នុងវិស័យកសិកម្មរបស់ខ្លួនៅកម្ពុជា ដែលជាធាតុចូលសម្រាប់ក្រុមការងារជំនាញរបស់ធនាគារពិភពលោក។

ជាការឆ្លើយតបរបស់ ឧកញ៉ា ចំពោះសំនួរនឹងចម្ងល់៖

១.ភាពប្រកួតប្រជែង ផលិតផលកសិកម្មកម្ពុជា

២.ទុនសម្រាប់ការវិនិយោគ លើវិស័យនេះតម្រូវការមានកំរិត នឹងកម្ចីទុនពីធនាគារនៅមានជាបញ្ហាក្នុងវិស័យនេះ

៣.ការអនុវត្តនិងចំណេះដឹងក្នុងវិស័យកសិកម្មគឺមានកម្រឹតដែលជាការគ្រប់គ្រងជាលក្ខណៈគ្រួសារភាគច្រើន

៤.ការពិភាក្សាចំណុចផ្សេងៗក្នុងវិស័យនេះជាច្រើនទៀត

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: