ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម្យរវាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាមួយតំណាងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាអមដោយគណៈប្រតិភូមកពីក្រុមហ៊ុន Adani Global Pte Ltd

នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយតំណាងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាអមដោយគណៈប្រតិភូមកពីក្រុមហ៊ុន Adani Global Pte Ltd។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧកញ៉ា អគ្គនាយក បានថ្លែងសារស្វាគមន៍ដល់តំណាងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជអមដោយគណៈប្រតិភូមកពីក្រុមហ៊ុន Adani Global Pte Ltd ដែលបានអញ្ជើញមកជួប ឯកឧត្តម ឧកញ៉ា អគ្គនាយក ដោយផ្ទាល់។ បន្ទាប់មកគណៈប្រតិភូមកពីក្រុមហ៊ុន Adani Global Pte Ltd បានថ្លែងអរគុណដល់ ឯកឧត្តម ឧកញ៉ា អគ្គនាយក ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃជួបជាមួយគណៈប្រតិភូខ្លួន លើសពីនេះទៅទៀតគណៈប្រតិភូបានសាកសួរនាំអំពីឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧកញ៉ា អគ្គនាយក បានជម្រាបជូនពីសក្តានុពលនៃការវិនិយោគ និងព័ត៌មាននានាបន្ថែមទៀតស្តីពីការធ្វើធុរៈកិច្ច និងវិនិយោគផងដែរ ថែមទាំងលើកទឹកចិត្តដល់គណៈប្រតិភូឲ្យមកវិនិយោគក៏ដូចជាធ្វើធុរៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឲ្យបានឆាប់រហ័សផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលយ៉ាងរលូន និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

 

ចែករំលែក: