ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីប្រកាសបិទកម្មវិធីបោះឆ្នោតជ្រើសរើស ជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ នឹង ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

នាល្ងាចដដែល ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងគណៈកម្មការរៀបចំការបោះឆ្នោត សហការរៀបចំរវាង សភាពាណិជ្ជកម្មភ្នំពេញ/កម្ពុជា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សហការរៀបចំពិធីប្រកាសបិទកម្មវិធីបោះឆ្នោតជ្រើសរើស ជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ នឹង ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងមានវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងពិធីប្រកាសបិទកម្មវិធីបោះឆ្នោតជ្រើសរើស ជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ នឹង ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ឆ្នាំ២០២៣ ដែលមានការចូលរួមបោះឆ្នោតពីសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានពីតំណាងក្រសួងទេសចរណ៍ នឹងមន្ត្រីនិងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យជន និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលសមាជិកជ្រើសតាំង ក្នុងអាណត្តិ និងអាណត្តិថ្មី ជាច្រើនរូបផងដែរ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងផងដែរថា រូបលោកផ្ទាល់មួយរូប ជាប្រធានសភាពាណិជ្ជកម្ម លោកមិនអាចទៅដោះស្រាយបញ្ហា បានទាំងអស់នោះទេ ទាល់តែមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់។

អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជានិច្ចកាល តែងតែលើកទឹកចិត្ដ និងគាំទ្រ សភាពាណិជ្ជកម្ម បានដំណើរការរលូនរហូតមកដល់ នាពេលបច្ចុប្បន្ន និងសូមអរគុណដល់អាជ្ញាធរដែនដីទាំងអស់ ដែលកន្លងមកបានជួយសហការ ឲ្យសភាពាណិជ្ជកម្មកម្ពុជា បានបំពេញតួនាទី តាមរាជរដ្ឋាភិបាលប្រគល់ជូន។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង បានទទួលសំឡេងគាំទ្រយ៉ាងលើសលុប ៣៩លើ៤០សំឡេង។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រ ដោយសំឡេង ១៥លើ១៨សំឡេង។

អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ មានរយៈពេល១៨ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោត ឲ្យបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត។

ពិធីប្រកាសបិទកម្មវិធីបោះឆ្នោតនេះ ត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៩៖៣០នាទីល្ងាច ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងលទ្ធផលផ្លែផ្ការ។

——-

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

\

 

ចែករំលែក: