ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ដំណើរការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

នាល្ងាច ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងគណៈកម្មការរៀបចំការបោះឆ្នោត សហការរៀបចំរវាង សភាពាណិជ្ជកម្មភ្នំពេញ/កម្ពុជា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំដំណើរការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋាលេខាធិការ ក្រសួងពាណិជ្ជកមកមកម្ពុជា និងមានវត្តមាន លោកជំទាវ កែវ សុខពិសី អភិបាលរងនៃ គណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសដាក់ឲ្យដំណើរការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។ ដែលមានការចូលរួមបោះឆ្នោតពីសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង ។

ក្នុងល្ងាចដដែលនោះផងដែ ពេលវេលានៃកាប្រកាសលទ្ធផលបេក្ខជនជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ហើយជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង បានទទួលការទុកចិត្ត នឹងគាំទ្របន្តក្នុងអាណត្តិទី៥នេះ។

កិច្ចដំណើរការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨៖០០នាទីល្ងាច។

——-

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

ចែករំលែក: