នាព្រឹក ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោត សហការរៀបចំរវាង សភាពាណិជ្ជកម្មភ្នំពេញ/កម្ពុជា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២។
គណៈកម្មការរៀបចំការបោះឆ្នោត ដែលបានជម្រាបនឹង អញ្ជើញសមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់ ដែលបានចុះឈ្មោះ (មានប័ណ្ណបោះឆ្នោត) រួចរាល់ហើយ មកចូលរួមបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋាលេខាធិការ ក្រសួងពាណិជ្ជកមកមកម្ពុជា និងមានវត្តមាន អភិបាលរងនៃ គណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការពិនិត្យហិបឆ្នោត និងប្រកាសបើកការិយាល័យបោះឆ្នោត ដើម្បីដាក់ឲ្យដំណើរការបោះឆ្នោត
ជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ នេះគឺមានសារៈសំខាន់ណាស់ សម្រាប់តំណាងអោយវិស័យឯកជន ទាំងមូល ព្រោះសភាពាណិជ្ជកម្ពុជា ត្រូវបានបង្កើតឡើងដោយច្បាប់ ហើយវិស័យឯកជននៅកម្ពុជា គឺស្ថិតនៅក្រោមឆ័ត្ររបស់សភាពាណិជ្ជ ទាំងអស់ ដូច្នេះដើម្បីតំណាងអោយវិស័យឯកជនបាន គឺយើងត្រូវបោះឆ្នោតជ្រើសរើសតំណាង ដើម្បីងាយស្រួល ក្នុងធ្វើទំនាក់ទំនង ជាដៃគូសហការពាណិជ្ជ នានា ។
ចំពោះការបោះឆ្នោតនាព្រឹកនេះគឺមាន០៤ ផ្នែកគឺ (១). ផ្នែកពាណិជ្ជកម្ម, (២). ផ្នែកសេវាកម្ម និងវិជ្ជាជីវៈសេរី, (៣). ផ្នែកឧស្សាហកម្ម និងសិប្បកម្ម និង (៤). ផ្នែកកសិកម្ម ។�ចំពោះសមាជិកគាំទ្រការបោះឆ្នោតនាពេលនេះ គឺជាអាជីវករ ដែលប្រកបរបរ នៅក្នុងផ្សារមួយចំនួន ក្នងរាជធានីភ្នំពេញ និងក្រុមហ៊ុននានា ដែលប្រកបរបរលើវិស័យទាំង៤ ខាងលើនេះ ។
ក្នុងថ្ងៃដដែលនោះផងដែ ពេលវេលានៃកាប្រកាសបិទដំណើរការនៃការិយាល័យបោះឆ្នោតនីមួយៗ និងដំណើរការរាប់សន្លឹកឆ្នោតប្រកាសលទ្ធផលបេក្ខជនជាប់ឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត។
កិច្ចដំណើរការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧៖០០នាទីល្ងាច។
——-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.