ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៤:០០នាទីល្ងាច នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាត លោក Michel Zarnowiecki ប្រធានដឹកនាំក្រុមប្រឹក្សាអន្តរជាតិ នៃធនាគារពិភពលោក, ព្រមទាំងសហការី ចូលជួបពិភាក្សាស្តីពីដំណើរការនៃការដឹកជញ្ជូននៅកម្ពុជាពីវិស័យឯកជន ដើម្បីជាមូលដ្ឋាន និងជាធាតុចូលមួយដ៏សំខាន់សម្រាប់ធ្វើការវាយតម្លៃទៅលើគម្រោងដែលធនាគារពិភពលោកបានគាំទ្រ ហើយបញ្ហាទាំងនោះបានវិស័យឯកជនយើងបានផ្តោតលើ “ការត្រួតពិនិត្យ បញ្ជរតែមួយ" និង "ទីលានត្រួតពិនិត្យ" (Single Stop Inspection and Common Control Area) ដើម្បីអោយមានភាពងាយស្រួលដល់ការដឹកជញ្ជូនឆ្លងកាត់តាមច្រកព្រំដែនចេញពីប្រទេសមួយចូលប្រទេសមួយផ្សេងទៀត ស្របតាមកិច្ចព្រមព្រៀងមហាអនុតំបន់មេគង្គ និងក្នុងតំបន់អាស៊ានក្នុងទីតាំងភូមិសាស្ត្រដែលមាននិងកំពុងធ្វើសកម្មភាពតាមច្រកព្រំដែលរាល់ថ្ងៃ ផងដែរ។
កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥ និង ៣០នាទីល្ងាច ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្ការ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.