ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍

នាព្រឹកថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានពាណិជ្ជកម្មកម្ពុជា និងជា សមាជិកនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធ អនឡាញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) ព្រមទាំងមានការចូលរួមពីសមាជិកនៃ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារដែលបានសម្រេចគាំទ្រ និងជំរុញអនុវត្តក្នុងកិច្ចប្រជុំលើកទី ១ វឌ្ឍនភាពវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិភាក្សាពីការចូលរួមរបស់តំណាងក្រសួង-ស្ថាប័ន្ធ ក្នុងគោលបំណងគាំទ្រ និងជំរុញដល់ការអនុវត្តការងារក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

 

ចែករំលែក: