ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

* កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយនៃគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ *

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១១ កើត ខែ បុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ នៅអាគារផ្ការំដូល សាលប្រជុំប្រជុំសែនពិដោរ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម "កិច្ចប្រជុំពិគ្រោះយោបល់ សេចក្តីព្រាងចុងក្រោយនៃគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០" ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងថ្នាក់ដឹកនាំក្រសួង និងក្រសួង/ស្ថាប័នពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីគ្រប់ក្រសួង វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូរអភិវឌ្ឍន៍ សម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ឲមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។

ឯកឧត្តម បណ្ឌិត បានជូនជាយោបល់ដើម្បីជាធាតុចូលទៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ដូចខាងក្រោម៖

- ពង្រឹងសមត្ថភាពស្តីពីវិស័យកសិកម្មជូនដល់អ្នកអនុវត្តផ្ទាល់

- ពង្រឹកវិសាលភាពប្រព័ន្ធធារាសាស្ត្របន្ថែមទៀត

- ពង្រឹកប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសប្រព័ន្ធអ៊ីនធឺណេត (Internet Infrastructure)

- និងសំណូមពរទៅកាន់ ក្រសួងកសិកម្ម និងអន្តរក្រសួងពាក់ព័ន្ធទាំងអស់ ពិនិត្យសារឡើងវិញនូវប្រកាសចាស់ៗទាំងឡាយដែលទាក់ទិនទៅនឹងការទទួលខុសត្រូវទៅលើការបង់សួយសារសាធារណៈ ក្នុងន័យជួយសម្រួលដល់ការនាំចេញ ការនាំចូល និងលើកទឹកចិត្តចំពោះវិស័យកសិកម្មយើងផងដែរ។

កិច្ចប្រជុំនេះត្រូវបានបញ្ចាប់នារសៀល ថ្ងៃខែឆ្នាំដដែល ប្រកបដោយសមិត្ថផលខ្ពស់ និងស្របទៅតាមការគ្រោងទុក។

សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងនាយកដ្ឋានទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ៖ ០៩៥ ៣៥៥ ៣៥៥។

 

 

ចែករំលែក: