ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សា រវាងប្រធានភាពាណិជ្ជកម្មកម្ពុជា និង អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Tassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងលោក Chris Humphrey នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ រវាងកម្ពុជា អឺរ៉ុប និងអាស៊ានទាំងមូល។ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ានដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និង បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ី ក៏ដូចជាសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលតែងតែគាំទ្រ និងសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជាប្រយោជន៍ដល់វិស័យឯកជនទាំងមូល ។

លោក Tassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងគាំទ្រចំពោះប្រសាសន៍ អ្នកឧកញ៉ាប្រធាន ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ។

ជាលទ្ធផលនៃកិច្ចប្រជុំ ស្ថាប័នទាំងពីរបានឯកភាពជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុប-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំ២០២២ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២២ នាពេលខាងមុខ រួមនិងព្រឹត្តិការអន្តរជាតិផ្សេងៗទៀត។

 

 

ចែករំលែក: