ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអនុក្រុមការងារបច្ចេកទេស នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន

ថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេស នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តាមប្រព័ន្ធអនឡាញហ្ស៊ូម (ZOOM) ក្រោមអធិបតីភាព លោក លឹម សុជាតិ សហប្រធានអនុក្រុមការងារបច្ចេកទេស នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន។ កិច្ចប្រជុនេះក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមធនាគារកម្ពុជា តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិក សមាជិការនៃអនុក្រុមការងារបច្ចេកទេសជាច្រើនទៀតផង។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យពន្ធដារ ហិរញ្ញវត្ថុ ធនាគារ នឹងប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺអគ្គនាយកដ្ឋានពន្ធដារនាពេលខាងមុខ។

កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៣០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: