ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំលើកទី ២ របស់គណៈកម្មាការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា “គ.អ.ស” ស្តីពី បច្ចុប្បន្នភាពនៃគម្រោងសិក្សាសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា

នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតី ចូលរួមក្នុងកិច្ចប្រជុំលើកទី ២ របស់គណៈកម្មាការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា “គ.អ.ស” ស្តីពី បច្ចុប្បន្នភាពនៃគម្រោងសិក្សាសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា “គ.អ.ស”។ កិច្ចប្រជុំលើកទី ២ របស់គណៈកម្មាការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា “គ.អ.ស” នេះរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់តំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វាគ្មិន និងអ្នកជំនាញមកពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ផងដែរ។

គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីបង្ហាញអំពីវឌ្ឍន៍ភាពនៃការសិក្សា និងផែនការសកម្មភាពសំខាន់របស់គម្រោង និងទទួលយកធាតុចូលពីបណ្តារក្រសួង ស្ថាប័នពាក់ព័ន្ធ ទាក់ទងទៅលើការសិក្សាដើម្បីអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

——————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: