ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាការងារ ស្តីពី ការសិក្សាវាយតំលៃខ្សែសង្វាក់ដំណើការលើគម្រោង សួនកសិ-ឧស្សាហកម្ម នៅកម្ពុជា

នាព្រឹក ថ្ងៃចន្ទ ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលប្រជុំនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន អនុញ្ញាតឲ្យក្រុមអ្នកជំនាញ ការសិក្សាវាយតំលៃខ្សែសង្វាក់ដំណើការលើគម្រោង សួនកសិ-ឧស្សាហកម្ម នៅកម្ពុជា ដែលមានតំណាងមកពី ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) នឹង កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ក្នុងមាន លោក Martin Albani អ្នកជំនាញសិក្សាវាយតំលៃខ្សែសង្វាក់ដំណើការលើគម្រោង សួនកសិ-ឧស្សាហកម្ម នៅកម្ពុជា នឹងសហការីមួយចំនួនផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានវត្តមានរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ផងដែ។

កិច្ចប្រជុំពិភាក្សានេះ គឺក្នុងគោលបំណងស្នើសុំឲ្យតំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជន ផ្តល់នូវអនុសាសន៍ ធាតុចូល យោបល់សំខាន់ៗ ចំពោះការសិក្សាវាយតំលៃខ្សែសង្វាក់ដំណើការលើគម្រោង សួនកសិ-ឧស្សាហកម្ម នៅកម្ពុជា។

ហើយកិច្ចប្រជុំពិភាក្សានេះបានទទួលអនុសាសន៍ យោបល់ និងបទពិសោធន៍ផ្សេងៗ ដែលវិស័យឯកជនបានជួបប្រទះកន្លងមកដែលជាធាតុចូលមួយដ៏សំខាន់សម្រាប់ធ្វើការសិក្សា និងអភិវឌ្ឍន៍លើគម្រោងមួយនេះ។

កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០៖៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

———————�ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

ចែករំលែក: